តាមការរកឃើញរបស់កាសែត Nikkei Asia បានបង្ហាញថា រុស្ស៊ីបាននាំចូលយន្តហោះគ្មានមនុស្សបើក( drone) ពីក្រុមហ៊ុនចិន ដើម្បីប្រើប្រាស់ក្នុងការឈ្លានពានអ៊ុយក្រែន បើទោះបីជាមានការបដិសេធពីទីក្រុងប៉េកាំងក៍ដោយ។
នៅចន្លោះខែធ្នូ ឆ្នាំ 2022 ដល់ខែមេសា ឆ្នាំ 2023 ក្រុមហ៊ុនរុស្ស៊ី បាននាំចូលយានជំនិះគ្មានមនុស្សបើក(unmanned aerial vehicles) របស់ចិន យ៉ាងហោចណាស់ចំនួន 37 គ្រឿង មានតម្លៃប្រហែល $103,000 ដែលត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីគយ ថាជាទំនិញនាំចូល "សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការយោធាពិសេស"(for use in the special military operation)។
ប្រភព ៖ Nikkei Asia